ពលករជំនាញ

ស្វាគមន៍ការមកដល់ប្រទេសជប៉ុន

ប្រទេសជប៉ុនទទួល
យកធនធនមនុស្ស
ជាជនបរទេសជាថ្មី

លក្ខណៈសម្បត្តិស្នាក់នៅថ្មីក្នុងឋានៈជា
“ពលករជំនាញ”
ត្រូវបានបង្កើតឡើង។

ប្រព័ន្ធថ្មីនេះត្រូវបានបង្កើតឡើងសំដៅឆ្លើយតបទៅនឹងស្ថានភាពកង្វះកម្លាំង
ពលកម្មខ្លាំង ដោយទទួលយកធនធានមនុស្សជាជនបរទេសដែលមានឯកទេស
និងជំនាញជាក់លាក់។

ការទទួលយកនិងការរួមរស់ជាមួយធនធានមនុស្សជាជនបរទេស

តាមរយៈសេចក្តីសម្រេចរបស់គណៈរដ្ឋមន្រ្តី ផ្អែកតាមច្បាប់ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ដែលត្រូវបានធ្វើវិសោធនកម្ម រដ្ឋាភិបាលជប៉ុនបានសម្រេចដាក់ចេញនូវគោលនយោបាយមូលដ្ឋាននិងគោលនយោបាយប្រតិបត្តិការក្នុងវិ
ស័យជាក់លាក់ទាក់ទងនឹងលក្ខណសម្បត្តិស្នាក់នៅថ្មីក្នុងឋានៈជា“ពលករជំនាញ” ក្នុងខែមេសា ឆ្នាំ២០១៩ ដែលនេះជាគោលនយោបាយរួមមួយសម្រាប់ជនបរទេសទូទៅ។ រដ្ឋាភិបាលក៏បានសម្រេចលើវិធានការណ័គ្រប់ជ្រុងជ្រោយផងដែរសម្រាប់ការទទួលយកនិងការរួមរស់ជាមួយជនបរទេសស្នាក់នៅប្រទេសជប៉ុន។

រដ្ឋាភិបាលបានផ្តួចផ្តើមគំនិតរៀបចំកែលម្អឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដូចជាការផ្តល់សេវាពហុភាសាដោយស្ធាប័នសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវភាពប្រចាំថ្ងៃ ដើម្បីទទួលជនបរទេសដែលមានចំនួនកើនឡើងយ៉ាងឆាប់រហ័ស ដែលមករស់នៅក្នុងឋានៈជា “ជនស្នាក់អាស្រ័យ” ។

លក្ខណៈសម្បត្តិស្នាក់នៅ
ថ្មីនិងប្រព័ន្ធទទួលយក
ធនធានមនុស្សជាជ
នបរទេស

ជំនាញកម្រិត១

នេះគឺជាលក្ខណៈសម្បត្តិស្នាក់នៅអនុវត្តចំពោះជនបរទេសដែលធ្វើការងារតម្រូវឲ្យមានចំណេះដឹងឬបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មជាក់លាក់

រយៈពេលស្នាក់នៅ
ពន្យាររយៈពេលស្នាក់នៅរៀងរាល់១ឆ្នាំម្តង ឬ៦ខែម្តង ឬ៤ខែម្តង សរុបរយៈពេលអតិប្បរមាត្រឹម៥ឆ្នាំ
ស្តង់ដារជំនាញ
ពិនិត្យសម្រេចតាមរយៈការប្រលង(កម្មសិក្សាការីមានជំនាញកម្រិត២ត្រូវបានលើកលែងមិនបាច់ប្រលង)
ស្តង់ដារសមត្ថភា
ពភាសាជប៉ុន
ពិនិត្យសម្រេចតាមរយៈការប្រលងសមត្ថភាពភាសាជប៉ុនប្រើប្រាស់ចាំបាច់នៅក្នុងជីវភាពប្រចាំថ្ងៃនិងការងារ
(កម្មសិក្សាការីមានជំនាញម្រិត២ត្រូវបានលើកលែងមិនបាច់ប្រលង)
ការនាំគ្រួសារមកជាមួយ
ជាគោលការណ៍មិនអនុញ្ញាត

ការផ្តល់ការគាំទ្រដោយអង្គការទទួលយកពលករ ឬអង្គការផ្តល់ការគាំទ្រដែលបានចុះបញ្ជី

※ ពលករជំនាញ២ គឺជាលក្ខណសម្បត្តិស្នាក់នៅសម្រាប់ជនបរទេសធ្វើការក្នុងការងារដែលត្រូវមានសមត្ថភាពស្ទាត់ជំនាញនៅក្នុងវិស័យឧស្សាហកម្មជាក់លាក់